ថេប្លេត Dell Venue 8 Pro ដំណើរការដោយ Windows 10 ត្រូវបានចេញលក់ហើយ
January 19, 2016 4185 0

ថ្មីៗនេះ ក្រុមហ៊ុន Dell បានធ្វើការណែនាំនូវថេប្លេតម៉ូដែលថ្មី Venue 8 Pro ដែលត្រូវបានចេញលក់នៅសហរដ្ឋអាមេរិក តាមរយៈគេហទំព័ររបស់ក្រុមហ៊ុនផ្ទាល់។

ថេប្លេតចុងក្រោយនេះ មានមុខងារប្រសើរជាងមុន និងខ្លាំងជាម៉ូដែលចាស់ Venue 8 Pro ហើយវាដើរដោយប្រព័ន្ធប្រតិបត្តិការ Windows 10 ពេលដកចេញពីប្រអប់ផ្ទាល់តែម្តង (ម៉ូដែលចាស់ ដំណើរការដោយ Window 8.1)។

Dell Venue 8 Pro មានទំហំអេក្រង់ ៨អ៊ីញ ជាមួយនឹងកម្រិតរូបភាពច្បាស់ ១២០០ x ១៩២០ ភីសែល ប្រើប្រាស់ប្រភេទឈិប Quad-core Intel Atom Z8500 ។ វាមានបំពាក់រ៉េម ៤ GB អមជាមួយអង្គចងចាំ ៦៤ GB ដែលអាចបន្ថែមប្រភេទ McroSD card បាន។ ក្រុមហ៊ុន Dell ក៏បាននិយាយថា ថេប្លេតថ្មីនេះ មានកន្លែងដាក់ស៊ីមប្រភេទមីក្រូ និងមានល្បឿន LTE ថែមទៀតផង។ ចំណុចពិសេសផ្សេងៗទៀត មានដូចជា កាមេរ៉ាក្រោយទំហំ ៥មេហ្គាភីសែល និងមុខ ២មេហ្គាភីសែល ព្រមទាំងមានរន្ធ USB ផងដែរ។

នៅលើទីផ្សារសហរដ្ឋអាមេរិក Dell បានធ្វើការលក់ម៉ូដែលនេះ ក្នុងតម្លៃ ៣៩៩ដុល្លារសហរដ្ឋអាមេរិក (សម្រាប់ Window 10 Home), ឬ ៤៩៩ដុល្លារសហរដ្ឋអាមេរិក (សម្រាប់ Windows 10 Pro)។​ ប៊ិចរបស់វា ដែលគេហៅថា Dell Active Pen មានលក់ក្នុងតម្លៃ ៤០ដុល្លារសហរដ្ឋអាមេរិក៕