ក្រុមហ៊ុន Samsung បញ្ចេញនាឡិការថ្មី Gear S2 ដើម្បីប្រជែងនឹង iWatch
August 20, 2015 3105 0
ក្នុងអំឡុងពេល​​បើក​ព្រឹត្តិការណ៍​​សន្និសិទ​ដាក់បង្ហាញអំពីកំពូល​ទូរសព្ទជំនាន់​ថ្មី Galaxy Note 5 និង Galaxy S6 Edge កាលពីសប្តាហ៍​មុន​នៅ​ទីក្រុង​ញ៉ូយ៉កមក ពេល​នេះ​ក្រុមហ៊ុន Samsung បាន​បញ្ចេញវីដេ​អូខ្លី​មួយ​ទៀតអំពីនាឡិការ Gear S2 ថ្មី ដើម្បី​ប្រកួត​ប្រជែង​នឹង​​ Apple Watch។
 
 Gear S2 ម៉ូដែលថ្មី​នេះ​មានរាងស្អាត ទាន់សម័យ មុខ​មូល​ ស្រដៀង​ទៅនឹងនាឡិការ Moto 360 និង LG G Watch R  ដែរ។ លើសពី​នេះ​វានឹង​បំពាក់​មុខងារវាស់ចង្វាក់បេះដូង និង​តាម​ដាន​រូបរាង​កាយ​របស់យើងថែមទៀត។
 
Gear S2 នឹង​ដំណើរការ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ Tizen ជំនួស Android Wear។ នៅពេលដ៏ខ្លី​ខាង​មុខ​អ្នកនឹង​ដឹងកាន់តែ​ច្បាស់អំពី Gear S2 ដែលក្រុមហ៊ុន Samsung នឹងដាក់បង្ហាញជា​ផ្លូវ​ការ​នៅក្នុងសន្និសិទ IFA ខែក្រោយ​ហើយ៕