ក្រុមហ៊ុន Samsung បញ្ចេញ Galaxy Note 5 ស្រោបមាសយ៉ាងឡូយ
August 27, 2015 6237 0

ប្រសិនបើលោក​អ្នក​ចង់ទិញ​ទូរសព្ទ​ Samsung Galaxy Note 5 ប៉ុន្តែ​អ្នក​មិន​ចង់បាន​ម៉ូដែល​ដូច​អ្នក​ផ្សេងៗ ពេលនេះ​អ្នក​អាចទិញ​វា​ ដែលស្រោប​មាសបាន​ហើយ​ដែលមាន​ទំហំ ២៤ការ៉ាត់។

ក្រុមហ៊ុន​ Karalux ដែលមាន​ស្នាក់ការ​នៅ​ប្រទេសវៀត​ណាម បាន​បញ្ចេញ​ម៉ូដែលស្រោប​មាសមាន Galaxy S6 និង S6 Edge ថែមទៀត​ផង។ ជាក់ស្តែង Note 5 ស្រោប​មាស​មាន​តម្លៃ​ថ្លៃ​បន្តិច​ហើយ ដែលលោកអ្នក​អាចបញ្ជាទិញ​តាមគេហទំព័រ eBay ជាមួយតម្លៃ ១.៤៥០ដុល្លា​អាមេរិក។

ដើម្បីបញ្ចុះ​មាស​ទំហំ ២៤ការ៉ាត់ ក្រុមហ៊ុន Karalux បាន​ផ្គុំ​ Galaxy Note 5 នីមួយៗជា​​ ១០​ដំណាក់​​​កាល​​​មុន​ពេលបញ្ចប់​រួចរាល់។ អ្វីគួរឲ្យចាប់អារម្មណ៍​ទៀត​នោះសំបក​ Note 5 ត្រូវបានផលិត​ពី​សារធាតុ​អាលុយ​មីញ៉ូម 7000 series គឺ​មាន​ភាពស្វិត​រឹងរាំ ដែលវា​ទំនង​ជា​ក្រុមហ៊ុន Apple នឹង​យកគំរូតាម​សម្រាប់​ជំនាន់ iPhone 6s និង 6s Plus ផង​ក៏មិនដឹង៕