Galaxy J3 សាកសមសម្រាប់អ្នកដែលចង់បានស្មាតហ្វូនកម្រិតមធ្យម
February 02, 2016 5985 0

ក្នុងឆ្នាំ២០១៦ នេះ ក្រុមហ៊ុនស្មាតហ្វូនយក្ស  Samsung បានធ្វើការចេញលក់នូវត្រកូល Galaxy នោះគឺ Galaxy J3 ដែលមានលក្ខណៈសម្បត្តិមធ្យមក្នុងការប្រើប្រាស់។

ស្មាតហ្វូន Android នេះ មានអេក្រង់ ថាមពលថ្ម សមល្មម រួមទាំងកាមេរ៉ា ៥មេហ្គាភីសែល មានរន្ធដាក់មេម៉ូរី ហើយអាចដោះដូរថ្ម បានផងដែរ។

លក្ខណៈសម្បត្តិលម្អិតរបស់ស្មាតហ្វូនថ្មីនេះ មានដូចជា៖

  • ប្រភេទឈិប                1.2 GHz Qualcomm Snapdragon 410 (MSM8916)
  • អង្គផ្ទុកទិន្នន័យ            ១៦ GB (អាចបន្ថែម Micro SD បានដល់ ១២៨ GB)
  • រ៉េម                             ១,៥​ GB
  • ប្រភេទរន្ធដាក់ស៊ីម       Nano
  • ទំហំអេក្រង់                  ៥ អ៊ីញ
  • កម្រិតរូបភាពច្បាស់      ៧២០ x ១២៨០ ភីសែល (HD)
  • ប្រព័ន្ធប្រតិបត្តិការ         Android 5.1
  • ថាមពលថ្ម                   ២៦០០ មីលីអំពែ
  • កាមេរ៉ាក្រោយ              ៥ មេហ្គាភីសែល
  • កាមេរ៉ាមុខ                   ២ មេហ្គាភីសែល
  • និងកម្រាស់                  ៨ មីលីម៉ែត្រ