បែកធ្លាយរូបរាង Galaxy S7, S7+, S7 edge និង S7 edge+
December 29, 2015 6885 0

ស៊េរីស្មាតហ្វូន Galaxy S7 របស់ Samsung ត្រូវបានចែកចេញជា ៤ម៉ូដែល ដែលមានដូចជាម៉ូដែលអេក្រង់ទំហំ ៥,២អ៊ីញ (S7 អេក្រង់ត្រង់ និង S7 edge អេក្រង់កោង) និងម៉ូដែលអេក្រង់ទំហំ ៦អ៊ីញ (S7+ អេក្រង់ត្រង់ និង S7 edge+ អេក្រង់កោង)។

ជាធម្មតា ម៉ូដែល Edge តែងតែមានអេក្រង់ខាងមុខកោង ប៉ុន្តែបើតាមរូបភាព វាមានផ្នែកខាងក្រោមត្រង់ ខណៈម៉ូដែលអេក្រង់ខាងមុខត្រង់ នឹងមានផ្នែកខាងក្រោយរាងកោងវិញ។ សម្រាប់ត្រង់ប៊ូតុង Home ត្រូវបានបង្កើតមានលក្ខណៈធំជាងម៉ូដែល S6 ។

ក្រលេកមើលលើកម្រាស់របស់ម៉ូដែល S7 វាមានកម្រាស់ ៦,៩៤មីលីម៉ែត្រ និង S7+ មានចំនួន ៧,៨២មីលីម៉ែត្រ។ រីឯរង្វាស់របស់ម៉ូដែល Edge មានលក្ខណៈទៅតាមម៉ូដែលទាំងពីរ ដូចបានរៀបរាប់។

សម្រាប់ប្រភេទឈិប ប្រភពបានរាយការណ៍ថា Samsung បានប្រើប្រាស់ប្រភេទ Exynos 8890 និង Snapdragon 820 ផងដែរ៕