Phab Plus ជាទូរស័ព្ទកូនកាត់ថេប្លេតដ៏ទំនើបចុងក្រោយរបស់ Lenovo
September 22, 2015 3195 0

ក្រុមហ៊ុន Lenovo បានប្រកាសជាផ្លូវការនូវទូរស័ព្ទស្មាតហ្វូនជំនាន់ចុងក្រោយរបស់ខ្លួន នោះគឺម៉ូដែល Phab Plus នៅក្នុងពិធីតាំងបង្ហាញនៅប្រទេសចិនកាលពីដើមខែកញ្ញានេះ។ វាជាប្រភេទដ៏ទំនើប ដែលមានរាងកូនកាត់ថេប្លេត ធំងាយស្រួលមើលវីដេអូផ្សេងៗ និងមានភាពទាក់ទាញដោយសាររាងដ៍ស្រស់ស្អាត ដោយមើលបន្តិចស្រដៀងនឹង iPhone 6 Plus ដែរ។

Phab Plus មានអេក្រង់ដល់ទៅ ៦,៨អ៊ីញ ដែលមានទំហំតូចជាងម៉ូដែល Phab ធម្មតាបន្តិតបន្តួចប៉ុណ្ណោះ (អេក្រង់ Phab មានទំហំ ៦,៩៨អ៊ីញ)។

បន្ថែមពីខាងលើ Phab Plus មានលក្ខណៈសម្បត្តិសំខាន់ ដូចជា៖

  • អាចប្រើស៊ីម                ២
  • កម្រិតរូបភាពច្បាស់      ១០៨០ x ១៩២០ ភិចសែល (ដង់ស៊ីតេភិចសែល ៣២៤ppi)
  • Chipset ប្រភេទ            Qualcomm MSM8939 Snapdragon 615
  • RAM ទំហំ                   ២ GB
  • ទំហំផ្ទុក                       ៣២ GB
  • កាមេរ៉ាក្រោយទំហំ       ១៣ មេហ្គាភិចសែល, ៤១២៨ x ៣០៩៦ ភិចសែល
  • កាមេរ៉ាមុខទំហំ            ៥ មេហ្គាភិចសែល
  • ថាមពលថ្ម                   ៣៥០០ មីលីអំពែរ
  • ទម្ងន់                           ២២៩ ក្រាម
  • កម្រាស់                       ៧,៦ មីលីម៉ែត្រ
  • ប្រព័ន្ធប្រតិបត្តិការ         Android, v5.0 (Lollipop)