Xiaomi ប្រកាសចេញ Redmi 3 អមជាមួយថាមពលថ្ម ៤.១០០មីលីអំពែ
January 12, 2016 5346 0

ក្រុមហ៊ុន Xiaomi បានប្រកាសជាផ្លូវការហើយសម្រាប់ស្មាតហ្វូនម៉ូដែល Redmi 3 ។ វាត្រូវបានបំពាក់ដោយប្រភេទឈិប Qualcomm Snapdragon 616 និង អេក្រង់ទំហំ ៥អ៊ីញ 720p HD ។ វាក៏អមមកជាមួយនូវទំហំរ៉េម ២GB អង្គចងចាំ ១៦GB (បន្ថែមបាន) និងផ្ទុកដោយថាមពលថ្ម ៤.១០០មីលីអំពែផងដែរ។

ពិនិត្យលើកាមេរ៉ា Redmi 3 មានទំហំកាមេរ៉ាក្រោយ ១៣មេហ្គាភីសែល និងខាងមុខ ៥មេហ្គាភីសែល។ រង្វាស់របស់វា គឺ ១៣៩ x ៦៩,៦ x ៨,៥ មីលីម៉ែត្រ និងមានទម្ងន់ ១៤៤ក្រាម។ អ្នកប្រើប្រាស់អាចដាក់ស៊ីម២ បានក្នុងពេលតែមួយ ស្របជាមួយនឹងបច្ចេកវិទ្យាសាកថ្មរហ័សថែមទៀតផង។

ចំពោះការរចនា Redmi 3 ត្រូវបានផលិតឡើងដោយ លោហៈ និងមានរូបរាងប្លែក។ ខាងក្រោយគេឃើញមានការរចនាជាឆ្នូតៗ ប្រទាក់ប្រឡាគ្នា ដែលមើលទៅដូចជាគ្រាប់ពេជ្រអ៊ីចឹងដែរ។

សម្រាប់តម្លៃ ត្រូវបានដាក់ប្រហែល ១០៥ដុល្លារសហរដ្ឋអាមេរិក (នៅចិន) ហើយវានឹងមាននៅលើទីផ្សាររបស់ចិន ចាប់ពីថ្ងៃទី១២ ខែមករា ឆ្នាំ២០១៦ នេះហើយ៕