Lumia 550 ជាម៉ូដែលថ្មីចុងក្រោយរបស់ Microsoft ចេញលក់ជាផ្លូវការហើយ
December 08, 2015 6705 0

ក្រុមហ៊ុន Microsoft បានចេញលក់ស្មាតហ្វូនម៉ូដែលថ្មី Lumia 550 ហើយនៅថ្ងៃម្សិលមិញនេះ សម្រាប់អ្នកប្រើប្រាស់ដែលត្រូវការទូរស័ព្ទមានតម្លៃសមរម្យអាចទទួលយកបាន និងមានគុណភាពល្អប្រសើរ។ ដោយដាក់លក់នៅក្នុងទ្វីបអឺរ៉ុបមុន Lumia 550 នឹងមានវត្តមាននៅក្នុងទីផ្សារអន្តរជាតិនៅសប្តាហ៍បន្តបន្ទាប់ខាងមុខទៀត។

ពេលចាប់ផ្តើមបើកទូរស័ព្ទនេះ អ្នកនឹងបានទទួលនូវបទពិសោធន៍នៃការប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ Windows 10 និងកម្មវិធីមានស្រាប់របស់ Microsoft Office (Word, Excel, Powerpoint), Cortana, OneDrive, Outlook Mail និង Outlook Canlender និង Skype នៅលើអេក្រង់ ៤,៧អ៊ីញ (HD) ។

ដើម្បីឲ្យអ្នកប្រើប្រាស់ចូលមើលឯកសារលើអនឡាញបានងាយស្រួល ម៉ូដែល Lumia 550 បានភ្ជាប់ដោយល្បឿនអ៊ីនធឺណែត 4G LTE ល្បឿនដោនឡូតចំនួន 150Mbps និងអាប់ឡូត 50Mbps ផងដែរ។

ខាងក្រោមនេះ ជាលក្ខណៈសម្បត្តិសំខាន់ៗ របស់ Lumia 550 ដែលមានដូចជា៖

  • កម្រាស់                ៩,៩ មីលីម៉ែត្រ
  • ស៊ីម                     ១
  • កម្រិតរូបភាព        ៧២០ x ១២៨០ ភីសែល
  • បន្ទះឈីប             Qualcomm MSM8909 Snapdragon 210
  • ស៊ីភីយូ                 Quad-core 1.1 GHz Cortex-A7
  • រ៉េម                      ១ ជីហ្គាប៊ៃ
  • អង្គចងចាំ             ៨ ជីហ្គាប៊ៃ
  • កាមេរ៉ាក្រោយ       ៥ មេហ្គាភីសែល
  • កាមេរ៉ាមុខ            ២ មេហ្គាភីសែល
  • ថាមពលថ្ម            ២១០០ មីលីអំពែ

បញ្ជាក់៖ ចំពោះតម្លៃដាក់លក់នៅទីផ្សារអឺរ៉ុបនៅថ្ងៃនេះ មានចំនួន ១៣៩ដុល្លារសហរដ្ឋអាមេរិក៕