Xiaomi បង្ហាញស្មាតហ្វូនអេក្រង់ ៥,៥អ៊ីញ Redmi Note Prime ដ៏ទំនើបចុងក្រោយរបស់ខ្លួន
December 15, 2015 6174 0

បន្ទាប់ពីម៉ូដែល Redmi 2 Prime ក្រុមហ៊ុន Xiaomi បានបង្ហាញស្មាតហ្វូនម៉ូដែលធ្វើនៅប្រទេសឥណ្ឌារបស់ខ្លួនហើយ នោះគឺ Redmi Note Prime ។ វាដំណើរការដោយប្រភេទឈិប Snapdragon 410 SoC ជាមួយល្បឿន CPU quad-core 1.2GHz និងមានអេក្រង់ IPS ទំហំ ៥,៥អ៊ីញ (៧២០ x ១២៨០ភីសែល) ។

ស្មាតហ្វូននេះដែរ មានទំហំរ៉េមចំនួន ២ GB និងអង្គចងចាំសើ្ម ១៦GB ដែលអាចបន្ថែមបាន រួមជាមួយថាមពេលថ្ម ៣.១០០មីលីអំពែ។ ក្រលេកមើលកាមេរ៉ាវិញ Redmi Note Prime មានកាមេរ៉ាក្រោយទំហំ ១៣មេហ្គាភីសែល និងខាងមុខ ៥មេហ្គាភីសែល។ ចំពោះកម្រាស់មានទំហំ ៩,៤មីលីម៉ែត្រ និងទម្ងន់ ១៨៥ក្រាម ប្រព័ន្ធប្រតិបត្តិការ Android 4.4 Kitkat ហើយអាចប្រើអ៊ីនធឺណែត 4G ព្រមទាំងអាចដាក់ស៊ីមពីរផងដែរ។

ចាប់អារម្មណ៍លើតម្លៃវិញ Redmi Note Prime ត្រូវបានដាក់លក់ក្នុងតម្លៃប្រហែល ១២៥ដុល្លារនៅប្រទេសឥណ្ឌា នៃគេហទំព័រ Amazon ដែលការលក់នឹងចាប់ផ្តើមនៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៥នេះហើយ៕