Adobe Premiere Clip ជាកម្មវិធីកែវីដេអូថ្មី និងអស្ចារ្យ សម្រាប់ពពួក Android
December 01, 2015 4194 0

ខណៈពេលដែលកាមេរ៉ារបស់ស្មាតហ្វូនកំពុងមានភាពកាន់តែប្រសើរឡើងៗ ពីមួយម៉ូដែលទៅមួយម៉ូដែល អ្នកប្រើប្រាស់ជាច្រើនបានពឹងផ្អែកលើពួកវា សម្រាប់តម្រូវការខាងរូបថត និងថតជាវីដេអូជាដើម។ ហើយស្របពេលដែលកម្មវិធីកែវីដេអូកំពុងមានការពេញនិយមនៅលើទីផ្សារ នាពេលថ្មីៗនេះក្រុមហ៊ុន Adobe បានបញ្ចេញកម្មវិធីដើម្បីកែវីដេអូ ដែលមានឈ្មោះថា Premiere Clip សម្រាប់ពពួកដំណើរការដោយ Android ហើយ។

Premiere Clip ជាកម្មវីធីកាត់ត និងកែ សម្រាប់ប្រភេទទូរស័ព្ទ និងថេប្លេត Android ។ អ្នកអាចប្រើវាក្នុងការទាញ និងដាក់វីដេអូឃ្លឹបរបស់អ្នក ដើម្បីកាត់ផ្នែកណាមួយចេញ ដែលពុំត្រូវការ ហើយដាក់មុខងារពិសេសៗវិញ ដូចជា Slow Motion ឬ Transition ជាដើម។ អ្នកក៏អាចដាក់ពណ៌ និងពណ៌ ពីកម្មវីធី Adobe Capture CC និងកម្មវីធីនេះ អាចឲ្យអ្នកធ្វើការទាញចេញនូវវីដេអូឃ្លីបចេញពីកម្មវីធី Premiere Pro CC ទៅដាក់ក្នុងកុំព្យូទ័រលើតុរបស់អ្នក ដើម្បីបន្តការកែផងដែរ។

ទន្ទឹមនេះ កម្មវីធី Premiere Clip ក៏អាចឲ្យអ្នកធ្វើជាវីដេអូដោយខ្លួនឯងបាន ដោយដាក់រូបភាពលាយជាមួយសម្លេងដែលអ្នកបានជ្រើសរើស ថែមទៀតផង។

គួរបញ្ជាក់ថា Premiere Clip បានចេញឲ្យប្រើប្រាស់លើប្រព័ន្ធប្រតិបត្តិការ iOS កាលពីមួយឆ្នាំមុន ហើយវាចំណាយពេលយ៉ាងយូរទម្រាំមាននៅលើ Android ។ ការបង្កើតកម្មវិធីនេះនៅលើ Android គឺជារឿងដ៏គួរឲ្យកត់សម្គាល់ ព្រោះ​ Adobe ជាក្រុមហ៊ុនដ៏ល្បីល្បាញខាងបង្កើតកម្មវិធីសម្រាប់ការច្នៃប្រឌិត ហើយសមត្ថភាពក្នុងការទាញចេញនូវឃ្លីបពីកម្មវិធីនានា ទៅបញ្ចូលក្នុង Premiere នៅលើកុំព្យូទ័រលើតុ គឺជាភាពពិសេស បើសិនអ្នកធ្លាប់ប្រើប្រាស់វារួចទៅហើយនោះ៕