ក្រុមហ៊ុន Apple ទម្លាក់ថ្លៃ iPhone 6 & 6 Plus ក្រោយបញ្ចេញជំនាន់ថ្មី iPhone 6s
September 10, 2015 4401 0

ក្រុមហ៊ុន​ទូរសព្ទ​យក្ស Apple បាន​ទម្លាក់​ថ្លៃ​ iPhone 6 & 6 Plus ចំនួន ១០០ដុល្លាភ្លាម​ៗ ក្រោយ​ពី​ខ្លួនបញ្ចេញ​កំពូល​ស្មាត​ហ្វូនជំនាន់​​ថ្មី​កាលពី​ថ្ងៃពុធ​យប់មិញ ប៉ុន្តែ​លោកអ្នក​នឹង​មិនអាច​រកទិញ​​ iPhone 6​ ក៏ដូច​ជំនាន់មុនៗ​ជា​មួយ​ម៉ូដែល​ពណ៌មាស​បាន​ទៀត​ទេ។

iPhone 6 និង iPhone 6 Plus ​នឹង​ទទួល​ទិញ​បង់រំលោះ​ចាប់ពី ៩៩ដុល្លា​ចំពោះម៉ូដែល 16GB និង iPhone 6 Plus ចាប់ពី ១៩៩ដុល្លា។ ចំណែក​ iPhone 6s& 6s Plus ជំនាន់​ថ្មី​ដែល​ប្រកាសលក់​នៅ​ទីក្រុង​សាន់​ហ្វ្រាន់ស៊ីស្កូ​យប់មិញ​នេះ នឹង​ទទួល​ទិញ​បង់រំលោះ​ចាប់ពី ១៩៩ដុល្លា និង ២៩៩ដុល្លា បន្តបន្ទាប់គ្នា។

នាយកប្រតិបត្តិ​​ក្រុមហ៊ុន​ Apple លោកធីម ឃុក បាន​ហៅ​​កំពូលទូរសព្ទ iPhone 6& 6 Plus ថា​ជា​ទូរសព្ទ​ដ៏​ពេញ​និយម និង​ជាទីស្រឡាញ់​បំផុត​ក្នុង​លោក ខណៈលោក​បាន​ណែ​នាំ​បងប្អូន​របស់​វា​ថ្មី​មួយ​ទៀត iPhone 6s និង 6s Plus៕