LG V10 ជាស្មាតហ្វូនស៊េរី V លើកដំបូង
November 03, 2015 4500 0

កាលពីខែតុលាកន្លងទៅ ក្រុមហ៊ុន LG បានធ្វើការបង្ហាញស្មាតហ្វូនថ្មីដ៏អស្ចារ្យរបស់ខ្លួន។ វាប្រៀបដូចជាហ្វាប្លេត ឬ ទូរស័ព្ទជំនាញខាងកាមេរ៉ា ឬ ទូរស័ព្ទដ៏រឹងមាំ នៅក្នុងត្រកូល V របស់ LG។ លក្ខណៈពិសេសដែលបានបំពាក់លើម៉ូដែលនេះ គឺត្រង់អេក្រង់ និងកាមេរ៉ាសែលហ្វី។

អេក្រង់ទីពីរ ឬ ក្រុមហ៊ុន LG ហៅថា Secondary មាននៅត្រង់ផ្នែកខាងលើនៃអេក្រង់ធម្មតារបស់វា ដែលអាចដំណើរការបាន ២៤ម៉ោង/៧ថ្ងៃ និងមានតួនាទីបង្ហាញ Notification និង Shortcut នៃទូរស័ព្ទរបស់អ្នក។

គេប្រហែលជាធ្លាប់ឃើញចំពោះអេក្រង់ទីពីរនេះពីមុនរួចទៅហើយ ប៉ុន្តែលក្ខណៈពិសេសមូយទៀតរបស់ម៉ូដែលថ្មីនេះ គឺកាមេរ៉ាសែលហ្វី។ LG បានដោះស្រាយបញ្ហាសែលហ្វីជាក្រុម ដោយបន្ថែមកាមេរ៉ា ១២០ដឺក្រេ លើកាមេរ៉ាដែលមានត្រឹមតែ ៨០ដឺក្រេនោះ។ ដូច្នេះការសែលហ្វីគ្នាច្រើន មិនចោទជាបញ្ហាទៀតឡើយ។

លក្ខណៈពិសេសៗ ដទៃទៀត មានដូចជា៖

  • ប្រភេទឈិប                Qualcomm MSM8992 Snapdragon 808
  • ស៊ីភីយូ                        Quad-core 1.44 GHz Cortex-A53 និង dual-core 1.82 GHz Cortex-A57
  • ប្រព័ន្ធប្រតិបត្តិការ         Android OS, v5.1.1 (Lollipop)
  • អេក្រង់ទំហំ                  ៥,៧ អ៊ីញ
  • កម្រិតរូបភាព               ១៤៤០ x ២៥៦០ ភីសែល (ដងស៊ីតែភីសែល ៥១៥ ppi)
  • អង្គចងចាំ                    ៦៤ GB (អាចបន្ថែម microSD ដល់​ ១២៨ GB)
  • ទំហំរ៉េម                       ៤ GB
  • កាមេរ៉ាក្រោយ              ១៦ MP
  • កាមេរ៉ាមុខ                   ៥ MP Duo
  • ថាមពលថ្ម                   ៣០០០ mAh
  • កម្រាស់                       ៨,៦ មីលីម៉ែត្រ

គួរបញ្ជាក់ថា សម្រាប់តម្លៃនៃម៉ូដែល LG V10 នៅសហរដ្ឋអាមេរិក កាលពីថ្ងៃទី៣០ តុលា ឆ្នាំ២០១៥ ត្រូវបានលក់ក្នុងតម្លៃ ៥៩៩,៩៩ ដុល្លារ ផងដែរ៕