Google និង LG ប្រកាសលក់ម៉ូដែល Nexus 5X ជាផ្លូវការហើយ!
October 20, 2015 3726 0

អស់រយៈពេលជាង ១ខែ ក្រោយការបង្ហាញជាលក្ខណៈផ្លូវការពីសមាជិកថ្មីនៃគ្រួសាររបស់ម៉ូដែល Nexus នៃ Google ពេលនេះម៉ូដែលមួយត្រូវបានក្រុមហ៊ុននេះដាក់លក់លើទីផ្សារហើយ។

ក្រុមហ៊ុន LG បាននិយាយថា Nexus 5X នឹងចេញលក់នៅថ្ងៃទី១៩ ខែតុលាឆ្នាំ២០១៥។ ទីផ្សារសំខាន់ៗ មានដូចជា សហរដ្ឋអាមេរិក កាណាដា ចក្រភពអង់គ្លេស អៀកឡង់ ឥណ្ឌា កូរ៉េ និងជប៉ុន។ ចំណែកប្រទេសមួយចំនួននៅអឺរ៉ុប អាស៊ី និងអាមេរិកឡាទីន នឹងមានលក់នៅពេលប៉ុន្មានសប្តាហ៍ដ៏ខ្លីខាងមុខ។

Nexus 5X គឺជាជំនាន់ក្រោយនៃ Nexus 5 ដែលបានចេញកាលពីឆ្នាំ២០១៣។ វាជាប្រភេទដែលមានរូបរាងដ៏រឹងមាំ អេក្រង់ ៥អ៊ីញសមល្មម និងមានតម្លៃអាចទទួលយកបានសម្រាប់អ្នកប្រើប្រាស់ទូទៅ។

ដូច្នេះសូមក្រលេកទៅមើលពីលក្ខណៈសម្បត្តិរបស់ Nexus 5X បន្តិច ដែលមានដូចខាងក្រោម៖

  • ទំហំអេក្រង់                        ៥,២ អ៊ីញ
  • កម្រិតរូបភាពច្បាស់             ១០៨០ x ១៩២០ ភិចសែល
  • បន្ទះឈិបប្រភេទ                Qualcomm MSM8992 Snapdragon 808
  • ប្រព័ន្ធប្រតិបត្តិការ               Android OS, v6.0 (Marshmallow)
  • ទំហំផ្ទុក                              ១៦ ឬ ៣២ GB
  • ទំហំរ៉េម                              ២ GB
  • កាមេរ៉ាក្រោយ                     ១២,៣ មេហ្គាភិចសែល
  • កាមេរ៉ាមុខ                          ៥ មេហ្គាភិចសែល
  • ថាមពលថ្ម                          ២៧០០ មីលីអំពែ
  • កម្រាស់                              ៧,៩ មីលីម៉ែត្រ
  • ទម្ងន់                                 ១៣៦ ក្រាម